សូមស្វាគមន៍មកកាន់បណ្តាញថែទាំផ្ទាល់សម្រាប់​អ្នកប្រើប្រាស់របស់រដ្ឋ Washington
ជូនចំពោះ <IP Name>

របៀបជ្រើសរើសអ្នកឱ្យ​ចូលបម្រើការ
និងការបើកប្រាក់ខែដល់អ្នកក្នុងនាម​ជាអ្នកផ្ដល់សេវា​លក្ខណៈ​បុគ្គល 
(IP) កំពុងមានការផ្លាស់ប្តូរ។
សូមស្វាគមន៍មកកាន់បណ្តាញថែទាំផ្ទាល់សម្រាប់​អ្នកប្រើប្រាស់របស់រដ្ឋ
Washington (CDWA)
នឹងក្លាយជានិយោជកដឹកនាំដោយអតិថិជន (CDE) របស់ IP
ទាំងអស់។ នៅ​ថ្ងៃទី 1 ខែកញ្ញា
អ្នកនិងអតិថិជនរបស់អ្នកនឹងទទួលបាន​ព័ត៌មានបន្ថែមស្តីពី​សកម្មភាព​ដែលអ្នកត្រូវធ្វើ​សម្រាប់​​ដំណើរការផ្លាស់ប្ដូររបស់ CDE។

IP
ទាំងអស់នឹងផ្លាស់ប្តូរពីការចុះកិច្ចសន្យាជាមួយ
DSHS
ទៅជាការជ្រើសរើសឱ្យចូលបម្រើការ​ដោយ CDWA។ អតិថិជនរបស់អ្នក
ឬអ្នកតំណាងដែលមានការអនុញ្ញាតរបស់ពួកគេនឹងបន្តធ្វើជានិយោជកគ្រប់គ្រងលើ IP របស់ពួកគេ។ CDWA
នឹងក្លាយជានិយោជកស្របច្បាប់សម្រាប់ IP
ទាំងអស់។
យើងនឹងទទួលខុសត្រូវក្នុងការជ្រើសរើសឱ្យបម្រើការ
បើកប្រាក់ខែ
និងត្រួតពិនិត្យពីពេលផុតកំណត់នៃព័ត៌មានផ្ទៀងផ្ទាត់
ដូចជាការត្រួត​ពិនិត្យសាវតារ
និងការបណ្តុះបណ្តាលជាដើម។ នៅពេលដែល CDWA
ក្លាយ​ជានិយោជកស្របច្បាប់របស់អ្នក 
អ្នកនឹងនៅតែទទួលបានប្រាក់ឈ្នួល 
អត្ថប្រយោជន៍
និងលក្ខខណ្ឌការងារផ្សេងទៀតដែល​ផ្តល់ដោយកិច្ចព្រមព្រៀង​ចរចាសមូហភាព (CBA)
បច្ចុប្បន្នដដែល លើកលែងតែ
CDWA និង SEIU 775
យល់ព្រមធ្វើការ​ផ្លាស់ប្តូរ។
អតិថិជនដែលអ្នកធ្វើការជាមួយត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការសាកល្បង។
  • ជាផ្នែកមួយនៃការសាកល្បង អ្នកនិងអតិថិជនរបស់អ្នកនឹងមានឱកាសផ្តល់មតិកែលម្អ​ទាក់ទងនឹងបទពិសោធន៍របស់អ្នក។
  • អ្នកប្រហែលជាស្គាល់អ្នកផ្សេងទៀតដែលទទួល ឬផ្តល់សេវាកម្មថែទាំ ប៉ុន្តែមិនត្រូវបានរាប់បញ្ចូលក្នុងក្រុមអ្នកសាកល្បង។ ពួកគេនឹងធ្វើការផ្លាស់ប្ដូរ​​នៅពេលក្រោយ។
CDWA ចង់ជួយអ្នកធ្វើឱ្យដំណើរការនេះមានលក្ខណៈងាយស្រួល។
  • បញ្ជាក់ថាព័ត៌មានទំនាក់ទំនងរបស់អ្នកនៅក្នុង IPOne គឺត្រឹមត្រូវ។ ព័ត៌មាននេះរាប់បញ្ចូលទាំងអាសយដ្ឋានអ៊ីមែល លេខទូរសព្ទ ព្រមទាំអអាសយដ្ឋានជាក់ស្ដែង​និងអាសយដ្ឋានផ្ញើ​សំបុត្រ។
  • ដើម្បីបញ្ជាក់ព័ត៌មានដោយប្រើ IPOne សូមចូលទៅកាន់៖ IPOne.PublicPartnerships.com ឬហៅទូរសព្ទទៅលេខ 844.240.1526។
  • បញ្ជាក់ថាសមតុល្យម៉ោងសម្រាកមានប្រាក់កម្រៃ (PTO) របស់អ្នកនៅក្នុង IPOne គឺត្រឹមត្រូវ។
  • ដើម្បីបញ្ជាក់ព័ត៌មានដោយប្រើ IPOne សូមចូលទៅកាន់៖ IPOne.PublicPartnerships.com ឬហៅទូរសព្ទទៅលេខ 844.240.1526។
  • ប្រសិនបើអ្នកបើករថយន្ត​ឱ្យអតិថិជនរបស់អ្នក សូម​ប្រាកដថាអ្នកមានបណ្ណបើកបរបច្ចុប្បន្ន និងឯកសារបញ្ជាក់អំពីធានារ៉ាប់រងរថយន្ត។
  • បញ្ជាក់ថាអ្នកមានឯកសារបញ្ជាក់​នៃសមត្ថភាពស្របច្បាប់របស់អ្នកក្នុងការ​ធ្វើការងារនៅសហរដ្ឋអាមេរិក។
  • ឧទាហរណ៍ ឯកសារបញ្ជាក់ភស្តុតាង​​រួមមាន លិខិតឆ្លងដែនសហរដ្ឋអាមេរិកបច្ចុប្បន្ន ឬបណ្ណស្នាក់នៅអចិន្ត្រៃយ៍។
  • បញ្ជីឯកសារកាន់តែពិស្ដារ​ដែលបញ្ជាក់ពីសមត្ថភាពស្របច្បាប់ក្នុងការធ្វើការនៅសហរដ្ឋអាមេរិកអាចរកបាននៅទីនេះ៖ ឯកសារដែលអាចទទួលយកបាន I-9
  • អ្នកនឹងត្រូវបានតម្រូវឱ្យផ្តល់ច្បាប់​ចម្លងនៃឯកសារនេះទៅ CDWA នៅពេលអ្នកឆ្លងកាត់ដំណើរការជ្រើសរើស។
  • បំពេញការត្រួតពិនិត្យសាវតារជាថ្មី ប្រសិនបើការត្រួតពិនិត្យសាវតារ​បច្ចុប្បន្នរបស់អ្នក​ផុតកំណត់មុនចុងខែកញ្ញាឆ្នាំ 2021។
  • ប្រសិនបើតម្រូវឱ្យ​មានការបន្ត​ជាថ្មីមុនដំណើរផ្លាស់ប្ដូរនេះ អ្នកគួរតែទទួលបានសេចក្ដី​​ជូនដំណឹងពី DSHS។ សូមអនុវត្តតាមការណែនាំដែលមាននៅក្នុងសេចក្ដី​ជូនដំណឹង ដើម្បីបញ្ចប់ការត្រួតពិនិត្យសាវតារ​របស់អ្នក។ អ្នកក៏អាចចូលទៅកាន់ www.dshs.wa.gov/altsa/background-checks ដើម្បីទទួលបានព័ត៌មានបន្ថែមផងដែរ។
  • ចូលទៅកាន់គេហទំព័ររបស់យើង ដើម្បីទទួលបានសំណួរដែលសួរញឹកញាប់ និងព័ត៌មានដែលមានអត្ថប្រយោជន៍ផ្សេងទៀត។
  • តំណភ្ជាប់ជ្រើសរើសបុគ្គលិករបស់ CDWA នៅលើគេហទំព័ររបស់យើងនឹងដាក់ឱ្យដំណើរការនៅថ្ងៃទី 1 ខែកញ្ញា។
ស្វែងយល់បន្ថែមអំពី CDE។
កិច្ច​ប្រជុំតាមអ៊ីនធឺណិតដើម្បីផ្ដល់ជាព័ត៌មាន (បើកជូនចំពោះសាធារណៈជន)
កិច្ចប្រជុំតាមអ៊ីនធឺណិតសាកល្បង (បើកជូនចំពោះអតិថិជនសាកល្បង និង IP)
អ្នកក៏អាចរកមើលកាលបរិច្ឆេទ និងម៉ោងទាំងនេះនៅលើគេហទំព័ររបស់ CDWA ដែលមានអាសយដ្ឋាន www.ConsumerDirectWA.com/Resources ផងដែរ។
 
ប្រសិនបើអ្នកមានសំណួរអំពីសមាជិកភាពសហជីព ប្រាក់ខែ ការសិក្សាជាបន្តបន្ទាប់ ឬអត្ថប្រយោជន៍ សូមហៅទូរសព្ទទៅមជ្ឈមណ្ឌលធនធានសមាជិក SEIU 775 តាមលេខ 866-371-3200។
ទាក់ទង CDWA 
អ៊ីមែល៖ [email protected]
លេខទូរសព្ទឥតគិតថ្លៃ៖ 866-214-9899 
គេហទំព័រ៖ www.ConsumerDirectWA.com

យើងនឹងទាក់ទងទៅអ្នកតាមទូរសព្ទដើម្បីតាមដានបន្តលើ​លិខិតនេះ។ សូមទាក់ទងមកយើងខ្ញុំតាមទូរសព្ទ ឬអ៊ីមែល ប្រសិនបើអ្នកមានសំណួរ។
 
ដោយក្តីគោរព
ក្រុមការងារ​បណ្តាញថែទាំដោយផ្ទាល់សម្រាប់​អ្នកប្រើប្រាស់របស់រដ្ឋ Washington
ជំនួយរបស់ CDWA ជាភាសា និងទ្រង់ទ្រាយផ្សេងទៀត
សម្រាប់អ្នកពិការត្រចៀក និងពិបាកស្ដាប់៖ 877-398-7969