អនុវត្តសកម្មភាព - ទទួលបានការជ្រើសរើសឱ្យបម្រើការនៅថ្ងៃនេះ
ជូនចំពោះ <IP Name>

ថ្ងៃនេះគឺជាថ្ងៃដែលត្រូវអនុវត្តសកម្មភាព និងទទួលបានការជ្រើសរើសឱ្យបម្រើការ​ដោយបណ្តាញថែទាំផ្ទាល់សម្រាប់​អ្នកប្រើប្រាស់របស់រដ្ឋ Washington (CDWA)! ចាប់ផ្តើមនៅថ្ងៃនេះ ចាប់ពីថ្ងៃទី 1 ខែកញ្ញាតទៅ អ្នកអាចចាប់ផ្ដើមដំណើរផ្លាស់ប្ដូរ​របស់អ្នកទៅកាន់និយោជកដឹកនាំដោយអ្នកប្រើប្រាស់ (CDE) បានហើយ។ 

ដោយស្ថិត​នៅក្រោម CDE អ្នកផ្តល់សេវាលក្ខណៈ​បុគ្គល (IP) ទាំងអស់នឹងផ្លាស់ប្តូរពីការចុះកិច្ចសន្យាជាមួយ DSHS ទៅជាការជ្រើសរើសឱ្យចូលបម្រើការ​​ដោយ CDWA។ អតិថិជនរបស់អ្នកឬអ្នកតំណាងដែលមានការអនុញ្ញាត​របស់ពួកគេនឹងបន្តធ្វើជានិយោជកគ្រប់គ្រងលើអ្នកផ្តល់សេវាលក្ខណៈ​បុគ្គល (IP) របស់ពួកគេ។ CDWA នឹងក្លាយជានិយោជកស្របច្បាប់សម្រាប់ IP ទាំងអស់។ យើងនឹងទទួលខុសត្រូវក្នុងការជ្រើសរើសឱ្យបម្រើការ បើកប្រាក់ខែ និងត្រួតពិនិត្យពីពេលផុតកំណត់នៃព័ត៌មានផ្ទៀងផ្ទាត់ ដូចជាការត្រួត​ពិនិត្យសាវតារ និងការបណ្តុះបណ្តាលជាដើម។ នៅពេលដែល CDWA ក្លាយ​ជានិយោជកស្របច្បាប់របស់អ្នក អ្នកនឹង​នៅតែទទួលបានប្រាក់ឈ្នួល អត្ថប្រយោជន៍ និងលក្ខខណ្ឌការងារផ្សេងទៀត​ដែល​ផ្តល់ដោយកិច្ចព្រមព្រៀង​ចរចាសមូហភាព (CBA) បច្ចុប្បន្នដដែល លើកលែងតែ CDWA និង SEIU 775 ព្រមព្រៀងគ្នា​ធ្វើការ​ផ្លាស់ប្តូរ។
អតិថិជនដែលអ្នកធ្វើការជាមួយត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការសាកល្បង។   
  • ជាផ្នែកមួយនៃការសាកល្បង អ្នកនិងអតិថិជនរបស់អ្នកនឹងមានឱកាសផ្តល់មតិកែលម្អ​ទាក់ទងនឹងបទពិសោធន៍របស់អ្នក។ 
  • អ្នកប្រហែលជាស្គាល់អ្នកផ្សេងទៀតដែលទទួល ឬផ្តល់សេវាកម្មថែទាំ ប៉ុន្តែមិនត្រូវបាន​រាប់បញ្ចូលក្នុងក្រុមអ្នកសាកល្បង។ ពួកគេនឹងធ្វើការផ្លាស់ប្ដូរ​​នៅពេលក្រោយ។
ទទួលបានការជ្រើសរើសឱ្យបម្រើការ។
ដើម្បីចាប់ផ្តើមដំណើរការនេះ សូមអនុវត្តតាមជំហានខាងក្រោម។ 

CDWA បានបង្កើតគណនីវិបផតថល DirectMyCare
សម្រាប់អ្នកដោយប្រើអាសយដ្ឋានអ៊ីមែលដែលអ្នកកំពុងទទួលបានសារនេះ។
យើងបានរៀបចំពាក្យសម្ងាត់បណ្ដោះអាសន្នសម្រាប់អ្នក។
អ្នកនឹងត្រូវផ្លាស់ប្តូរពាក្យសម្ងាត់នេះ។
 
គន្លឹះដែលមានប្រយោជន៍​អាចរកបានតាមរយៈ www.ConsumerDirectCare.com/Resources

ជំហានទី 1 – ចូលប្រើវិបផតថល DirectMyCare
  • ចុចត្រង់នេះ ដើម្បីជ្រើសរើសពាក្យសម្ងាត់សម្រាប់វិបផតថល DirectMyCare
  • អ្នកនឹងឃើញអេក្រង់ “ត្រឡប់ទៅគណនីរបស់អ្នកវិញ” ដែលមានរូបសញ្ញា CDWA នៅពីខាងលើ។ អនុវត្តតាមសេចក្ដីណែនាំ។
  • អ្នកនឹងឃើញអេក្រង់ “ជំហានផ្ទៀងផ្ទាត់ទី 1”។ អនុវត្តតាមសេចក្ដីណែនាំ។
  • អ្នកនឹងទទួលបានអ៊ីមែលដាច់ដោយឡែកមួយពី Microsoft ជំនួសឱ្យ B2C CDMS AAD។ បើកអ៊ីមែលនេះ។ អ៊ីមែលនេះមានលេខកូដផ្ទៀងផ្ទាត់របស់អ្នក។ ប្រសិនបើអ្នកមិនទទួលបានអ៊ីមែលនេះទេ សូមពិនិត្យមើលថតសារឥតបានការរបស់អ្នក។
  • បញ្ចូលលេខកូដផ្ទៀងផ្ទាត់នៅលើអេក្រង់ “ជំហានផ្ទៀងផ្ទាត់ទី 1”
  • អ្នកនឹងត្រូវបានសួរឱ្យជ្រើសរើសពាក្យសម្ងាត់ថ្មី។
  • បន្ទាប់ពីជ្រើសរើសពាក្យសម្ងាត់រួច អ្នកនឹងទទួលបានអ៊ីមែលមួយទៀតដែលបញ្ជាក់ពីការកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញ។
  • ឥឡូវនេះអ្នកអាចនឹងចូលវិបផតថល DirectMyCare
ជំហានទី 2 – បំពេញសំណួរនៅក្នុង​វិបផតថល DirectMyCare
  • បញ្ចប់ការឆ្លើយ​​សំណួរ 
ជំហានទី 3 – បំពេញឯកសារជ្រើសរើសឱ្យបម្រើការងារ​របស់អ្នក
  • អ្នកនឹងតម្រូវឱ្យមាន៖
  • គណនីធនាគារ និងលេខបញ្ជូន​របស់អ្នក ប្រសិនបើអ្នកជ្រើសរើសការដាក់ប្រាក់ដោយផ្ទាល់ ឬ​គណនី Wisely និងលេខបញ្ជូន​របស់អ្នក ប្រសិនបើអ្នកមានកាត Wisely ហើយចង់រក្សាទុកវា
  • បណ្ណបើកបរបច្ចុប្បន្ន និងភស្តុតាងបញ្ជាក់​ការធានារ៉ាប់រងរបស់អ្នក ប្រសិនបើអ្នកនឹងបើកឡានជូនអតិថិជនរបស់អ្នក
  • ភស្តុតាងបញ្ជាក់សមត្ថភាពស្របច្បាប់ក្នុងការ​ធ្វើការនៅសហរដ្ឋអាមេរិក និងបុគ្គលដែលត្រូវបានបញ្ជាក់សម្គាល់ ដើម្បីផ្ទៀងផ្ទាត់ទម្រង់បែបបទ I-9 
ជំហានទី 4 – ការណែនាំអំពីការងាររបស់ CDWA
  • បញ្ចប់​ការណែនាំអំពីការងារ CDWA ដែលបង់ថ្លៃ (ប្រហែលពីរម៉ោង)
ស្វែងយល់បន្ថែមអំពី CDE។
កិច្ច​ប្រជុំតាមអ៊ីនធឺណិតដើម្បីផ្ដល់ជាព័ត៌មាន (បើកជូនចំពោះសាធារណៈជន)
ការគាំទ្រ​សាកល្បង (បើកជូនចំពោះអតិថិជនសាកល្បង និង IP)
  • ការសាកល្បង CDE៖ សំណួរ និងជំនួយបន្ត​ផ្ទាល់ (ការចូលរួមមានចំនួនកំណត់) អាចមានវគ្គ​​​ច្រើន
ចុះឈ្មោះសម្រាប់វគ្គ​កិច្ចប្រជុំតាមអ៊ីនធឺណិត និងការគាំទ្រសាកល្បងនៅលើគេហទំព័រ CDWA, www.ConsumerDirectWA.com/Resources
ទាក់ទង CDWA 
អ៊ីមែល៖ [email protected]
លេខទូរសព្ទឥតគិតថ្លៃ៖ 866-214-9899
គេហទំព័រ៖ www.ConsumerDirectWA.com

យើងនឹងទាក់ទងទៅអ្នកតាមទូរសព្ទដើម្បីតាមដានបន្តលើ​លិខិតនេះ។
សូមទាក់ទងមកយើងខ្ញុំតាមទូរសព្ទ ឬអ៊ីមែល ប្រសិនបើអ្នកមានសំណួរ។
 
ដោយក្តីគោរព  
ក្រុមការងារ​បណ្តាញថែទាំដោយផ្ទាល់សម្រាប់​អ្នកប្រើប្រាស់របស់រដ្ឋ Washington
ជំនួយរបស់ CDWA ជាភាសា និងទ្រង់ទ្រាយផ្សេងទៀត 
សម្រាប់អ្នកពិការត្រចៀក និងពិបាកស្ដាប់៖ 877-398-7969 
ប្រសិនបើអ្នកមានសំណួរអំពីសមាជិកភាពសហជីព ប្រាក់ខែ ការសិក្សាជាបន្តបន្ទាប់ ឬអត្ថប្រយោជន៍ សូមហៅទូរសព្ទទៅមជ្ឈមណ្ឌលធនធានសមាជិក SEIU 775 តាមលេខ 866-371-3200។